(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមការងារប្រតិកម្មព័ត៌មាន គ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រហូតដល់ពេលនេះ អត្រាអ្នកបោះឆ្នោត​បណ្តោះអាសន្ន មានចំនួន មានចំនួន ៨ ២១៣ ២៦០នាក់ ស្មើ ៨៤,៥៨% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ខណៈគ.ជ.ប កំពុងបន្តបូកសរុប។ នេះបើយោងតាមតួលេខគិតត្រឹមម៉ោង៦៖២៥នាទី ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ខាងក្រោមជាតួលេខ លទ្ធផលបោះឆ្នោត កាលពីឆ្នាំ២០១៨ និងឆ្នាំ២០២២៖

* ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីឆ្នាំ២០១៨ នាថ្ងៃទី២៩ ខែកក្កដា ពេលនោះប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួន ៦,៩៥៦,៩០០នាក់ ស្មើនឹង ៨៣.០២ ភាគរយ ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតសរុបចំនួន ៨ ៣៨០ ២១៧នាក់ (១០០%)។

* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីឆ្នាំ២០២២ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧ ៣៩៤ ៤២៧នាក់ ស្មើនឹង៨០.៣២ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតទាំងអស់ចំនួន ៩ ២០៥ ៦៨១នាក់ (១០០%)៕