(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមសង្កេតការណ៍ ដំណើរការបោះឆ្នោត ក្នុងការបោះឆ្នោតសកល នៅប្រទេសកម្ពុជា។

លោកអគ្គលេខាធិការអាស៊ាន បានសង្កេតការណ៍ការប្រព្រឹត្តទៅនៃស្ថានីយបោះឆ្នោតមួយចំនួន ព្រមទាំងការបើកស្ថានីយ៍បោះឆ្នោត និងការរាប់សន្លឹកឆ្នោតផងដែរ៕