(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារសំឡេងជូនជនរួមជាតិ អំពីលទ្ធផលនៃចំនួនប្រជាពលរដ្ឋទៅបោះឆ្នោតជាបណ្តោះអាសន្ន ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នេះ ដែលមានចំនួនច្រើនលើសលុបរហូតដល់៨៤.២១ភាគរយ ដែលអត្រានេះមានចំនួនខ្ពស់ជាងលទ្ធផលផ្លូវការនៃការបោះឆ្នោតកាលពីឆ្នាំ២០២២ និងឆ្នាំ២០១៨ទៅទៀត។
បើតាមសេចក្តីប្រកាសរបស់គ.ជ.ប បានឱ្យដឹងថា អត្រាអ្នកបោះឆ្នោតបណ្តោះអាសន្ន ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានចំនួន ៨ ១៧៧ ០៥៣នាក់ ស្មើ ៨៤,២១% នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ខណៈគ.ជ.ប កំពុងបន្តបូកសរុបនៅឡើយ។
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖
https://t.me/freshnewsasia/144907