(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមការងារប្រតិកម្មព័ត៌មាន គ.ជ.ប បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយបិទការិយាល័យបោះឆ្នោតនៅរសៀលនេះ គឺអត្រាអ្នកបោះឆ្នោត​បណ្តោះអាសន្ន មានចំនួន ៧ ៩១២ ០៨១នាក់ ស្មើ ៨១,៤៨ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោត ខណៈគ.ជ.ប កំពុងបូកសរុប។

អត្រានេះគិតត្រឹមម៉ោង ១៥៖៣០នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ៕