(កំពង់ឆ្នាំង)៖ សាសនិកឥស្លាមម្នាក់ឈ្មោះ ញ៉ ម៉ារី រស់នៅភូមិប្រវឹកពង ឃុំសែប ស្រុកកំពង់ត្រឡាច ដែលឈឺពោះជិតសម្រាលបុត្រ ប៉ុន្តែគាត់បានតស៊ូ ដើម្បីមកចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ហើយត្រូវបានបងប្អូនអ្នកភូមិបានជួយដាក់រថយន្តទៅសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការិយាល័យបោះឆ្នោត ត្រូវកំណត់បើកទ្វារនៅម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល។
ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕