(សៀមរាប)៖ លោក អែល សៀត ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប និងក្រុមកាងារ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣នេះ បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោត ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះដែរ យុវជន CMYA ខេត្តសៀមរាប និងសមាជិកនៃគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាបមួយចំនួន ក៏បានចូលរួមជាមួយគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ក្នុងការសង្កេតការណ៍បោះឆ្នោតផងដែរ។
សូមបញ្ជាក់ថា ចំពោះការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យបោះឆ្នោតចំនួន១៥២១ ការិយាល័យ និងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ប្រមាណជាង៦០ម៉ឺននាក់។ ដោយឡែក គណបក្សនយោបាយមួយចំនួនប៉ុណ្ណោះ ដែលបានចូលរួមប្រកួតប្រជែង មានដូចជា៖ គណបក្សយុវជនកម្ពុជា គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕