(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាផ្ទាល់​សម្តេចតេជោ ហ៊ុន សែន បានដឹកនាំមនុស្សជំនិត អញ្ជើញចូលរួមបោះឆ្នោតនៅ​មណ្ឌលបោះឆ្នោត លេខ​១៤៨៦ ស្ថិតនៅសាលាបឋមសិក្សាព្រះគោពោធិព្រឹក្ស ក្នុងភូមិ កុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី។​

នាឱកាសនោះ លោកគ្រូមា បានអំពាវនាវបន្ថែម ឲ្យបងប្អូនកូនក្មួយទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតឲ្យគណបក្សដែលខ្លួស្រឡាញ់ ហើយសូមបញ្ចេញនូវសិទ្ធិ និងសេរីភាពរបស់ខ្លួន ​ព្រោះ​ការបោះឆ្នោតនេះ​មានភាព​ត្រឹមត្រូវ សេរី និងយុត្តិធម៌ ដោយ​បោះឆ្នោតនៅក្នុងបន្ទប់សម្ងាត់ ហើយគូសលើគណបក្សដែលខ្លួនពេញចិត្ត៕

ខាងក្រោមនេះជាវីដេអូ៖