(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី រួមជាមួយប្រជាពលរដ្ឋខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រួចហើយ នៅមណ្ឌលសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន វត្តបុញ្ញខេត្តារាម។
សូមបញ្ជាក់ថា នៅខេត្តព្រៃវែង គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ មានចំនួន ១២ គណបក្ស មាន ១១៦ ឃុំ/សង្កាត់ ស្មើរនឹងឥ ១,៨៦៩ ការិយាល័យ ហើយអ្នកបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះ បោះឆ្នោតមានៈ ៧៥០,៨៣៦ ស្រ្តី ៤០៨,៦៤៩ ។
សូមជម្រាបថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ការិយាល័យបោះឆ្នោត ត្រូវកំណត់បើកទ្វារនៅម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល។
ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕