(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស រួមជាមួយក្រុមការងារ បានអញ្ជើញបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣រួចរាល់ហើយ។
លោកទេសរដ្ឋមន្ត្រី មាស សុភា អញ្ជើញទៅបោះឆ្នោតនៅការិយាល័យ ក្នុងសាលាបឋមសិក្សាទួលគោក រាជធានីភ្នំពេញ ខណៈក្រុមការងារផ្សេងទៀត បោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតរៀងៗខ្លួន៕