(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីម្ពស់ទឹកជំនន់ ប្រចាំថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមានស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម។
បើតាមក្រសួងធនធានទឹក នៅថ្ងៃទី៣១ ខែកក្កដានេះ ស្ថានភាពទឹកនៅតាមស្ថានីយជនសាស្ត្រនានា ខ្លះមានការកើនឡើង និងខ្លះទៀតបានបន្តស្រកចុះបន្តិច៕