(កំពង់ធំ)៖​ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត ជា ចាន់តូ និងលោកស្រី បានអញ្ជើញបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣រួចរាល់នៅការិយាល័យបោះឆ្នោតលេខ០៨៤៨ ស្ថិតនៅក្នុងសាលាបឋមសិក្សា ឯក អេម សង់ឃ្លាំងក្នុង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្ដកំពង់ធំ។

សូមបញ្ជាក់ជូនថា​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូប​ គ្រប់អាយុបោះឆ្នោតនៅទូទាំងប្រទេស​ ត្រូវវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣។

យោងតាមការកំណត់​ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ,ជ,ប)​ ការិយាល័យបោះឆ្នោតត្រូវបានកំណត់ឲ្យបើកទ្វារនៅម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០នាទីរសៀល។

នៅក្នុងស្រុកកសន្ទុកខេត្ត​ កំពង់ធំ​ ជាទីកន្លែងដែលលោកបណ្ឌិត ជា ចាន់តូ​ និងលោកស្រីអញ្ជើញមកបោះឆ្នោត​ មានចំនួនអ្នកបោះឆ្នោតសរុបមាន៦២ ៦៣៥ នាក់ មានការិយាល័យបោះឆ្នោតចំនួន១៥៩​ និងមានភ្នាក់ងារសង្កេតការណ៍ចំនួន ១៥៩នាក់៕