(ភ្នំពេញ)៖ គិតត្រឹមម៉ោង១១៖៤៦នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៦ ២២៦ ៥៨៥នាក់ ស្មើនឹង ៦៤,២២ភាគរយ ហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីបំពេញសិទ្ធិជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស។ នេះបើតាម លោក ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​​ Fresh News។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ៕