(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៧ករណី ឃាត់មនុស្ស៣៧នាក់ (ស្រី៩នាក់) មុខសញ្ញាជួញដូរ៩នាក់ និងមុខសញ្ញាប្រើប្រាស់២៨នាក់ និងដកហូតមេតំហ្វេតាមីន(ice) ៨៦.៦៩ក្រាម និង៤០កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ១៧.៦៧ក្រាម។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួន នៅរាជធានីភ្នំពេញ បង្រ្កាប២ករណី ឃាត់ខ្លួន២៩នាក់, ខេត្តកណ្ដាល បង្រ្កាប២ករណីឃាត់ខ្លួន៤នាក់, ខេត្តបន្ទាយមានជ័យ បង្រ្កាប១ករណីឃាត់ខ្លួន២នាក់ និងខេត្តបាត់ដំបង បង្ក្រាប២ករណីឃាត់ខ្លួន២នាក់៕