Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្មេងទំនើងពីរនាក់ជិះម៉ូតូមួយគ្រឿង បាញ់មេឃ៣គ្រាប់បន្ធូរកំហឹង រួចគេចបាត់ នៅខណ្ឌពោធិ៍សែនជ័យ

31-07-2016 08:16

(ភ្នំពេញ)៖ ក្រុមក្មេងទំនើង២នាក់ មិនស្គាល់អត្តសញ្ញាណ បានបាញ់ឡើងលើចំនួន៣គ្រាប់ ដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០១៦​ ស្ថិតនៅភូមិ កាកាបសង្កាត់កាកាបខណ្ឌពោធិ៍ជ័យ។

លោក ពុំ ភូ ប្រជាពារភូមិកាកាប​ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Dream C125 មិនចាំស្លាកលេខជិះគ្នាពីរនាក់ ជាប្រភេទក្មេងស្ទាវ បានដកកាំភ្លើងខ្លីមួយដើមពណ៌ស មិនស្គាល់ម៉ាកបាញ់ឡើងទៅលើចំនួនបីគ្រាប់ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ក្រោយពីបាញ់រួចពួកក្មេងទំនើងទាំងពីរនាក់ បានជិះយ៉ាងលឿនគេចខ្លួនបាត់តែម្ដង។

ក្រោយកើតហេតុ គេឃើញមានកម្លាំងសមត្ថកិច្ច ចុះទៅដល់ភ្លាមៗផងដែរ ដើម្បីសួរនាំសាក្សី កំណត់អត្តសញ្ញាណជនសង្ស័យ៕