(ឧត្តមរមានជ័យ)៖ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សាផ្ទាល់សម្តេចតេជោទទួលបន្ទុកជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅការិយាល័យបោះឆ្នោត០០២អនុ វិទ្យាល័យលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយឡែកកូនទាំងពីររបស់នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ បានទៅបោះឆ្នោតនៅមណ្ឌលខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានបង្ហាញពីក្តីរំភើបរីករាយ ដោយបានបំពេញ កាតព្វកិច្ចជាពលរដ្ឋល្អ ជូនជាតិមាតុភូមិទាំងគ្រួសារ៕