(ភ្នំពេញ)៖ សមត្ថកិច្ចខេត្តតាកែវ និងខេត្តកំពត បានកំណត់មុខសញ្ញាក្រុមជនសង្សយ៤នាក់ ដែលបាន «បង្ហោះផ្សព្វផ្សាយសន្លឹកឆ្នោតក្លែងក្លាយ ដោយគូសខ្វែងចោលសន្លឹកឆ្នោត»។
តាមព័ត៌មានពីសមត្ថកិច្ច នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សមត្ថកិច្ចខេត្តតាកែវ និងខេត្តកំពត បានកំណត់បានរួចហើយនូវមុខសញ្ញាក្រុមជនមួយចំនួនដែលបាន «បង្ហោះផ្សព្វផ្សាយសន្លឹកឆ្នោតក្លែងក្លាយ ដោយគូសខ្វែងចោលសន្លឹកឆ្នោត» នៅថ្ងៃបោះឆ្នោតនេះ ក្នុងចេតនាទុច្ចរិត ញុះញង់ និងបំផ្លាញដំណើរការការបោះឆ្នោត ដែលទង្វើនេះជាការប្រព្រឹត្តបំពានច្បាប់ស្តីពីការបោះឆ្នោត។
យោងតាមប្រភពពីសម្ថកិច្ចអនុវត្តច្បាប់ មុខសញ្ញា៤នាក់ដែលបំពានច្បាប់នេះនឹងត្រូវបញ្ជូនទៅតុលាការដើម្បីទទួលទោសតាមច្បាប់ជាធរមាន៕