(ព្រៃវែង)៖ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងលោកស្រី ហាក់ ជូ ព្រមទាំងកូនប្រុស កូនស្រី កូនប្រសា ព្រមទាំងចៅប្រុស ចៅស្រី បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅការិយាល័យ០៩៤៩ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាវត្តព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។

លោក ឯម សុត ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង បានឲ្យដឹងថា ខេត្តស្វាយរៀងមានមណ្ឌលបោះឆ្នោតចំនួន៨០មណ្ឌល ស្មើនឹង៩៨៤ការិយាល័យ ចំនួនអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ មានចំនួន៤១៥,៩១៩នាក់ ហើយចំនួននេះមានការកើនឡើងជាងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២២ ចំនួន២៤,២៥៧នាក់។

លោកប្រធានបានបន្តថា ចំពោះអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ភ្នាក់ងារគណបក្សនយោបាយមានសមាគមជាតិ អង្គការមិនមែនរដ្ឋាភិបាលមានចំនួន២០ស្ថាប័ន ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញបណ្ណ័សម្គាល់ខ្លួនជូនមានចំនួន៤,៩៦៦នាក់ ស្រី២​,៩៤៧នាក់ផងដែរ៕