(ភ្នំពេញ)៖ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គេក៏ឃើញមានកូនខ្មែរកាត់អូស្ត្រាលីចំនួន៣នាក់បានរួមដំណើរជាមួយម្ដាយ ក៏បានមកចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះផងដែរ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរទាំងអស់គ្នា។
ពលរដ្ឋខ្មែរកាត់អូស្ត្រាលីទាំង៣នាក់នោះ រួមមាន៖
* លោក ម៉ាកក្លីន ឡក់ក្លិន សទ្ធាថ៍ ខាស្ស បោះឆ្នោតនៅការិយាល័យ១៤៤៩ សាលាបឋមសិក្សាទួលគោក
* លោក ម៉ាកក្លីន រដ្ឋដឺរិក ឫទ្ធីរង្សី បោះឆ្នោតនៅការិយាល័យ១៤៤៩ សាលាបឋមសិក្សាទួលគោក
* លោក ម៉ាកក្លីន ហ្វិតស្រ័យអាលេនចក្រី បោះឆ្នោតនៅការិយាល័យ១៤៤៩ សាលាបឋមសិក្សាទួលគោក។
គួរជម្រាបថា ពួកគាត់ទាំង៣នាក់បានចូលរួមបោះឆ្នោតជាមួយម្ដាយឈ្មោះ ឱក ពុទ្ធី ដែលបោះឆ្នោតនៅការិយាល័យ១៤៤៩ សាលាបឋមសិក្សាទួលគោកដូចគ្នា៕