(កណ្តាល)៖ លោក ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោតរួចហើយនៅ សង្កាត់តាក្តុលក្រុងតាខ្មៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។
លោក ហាក់ សុខមករា បានអំពាវនាវឲ្យបងប្អូននៅ ខេត្តកណ្តាល អញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕