(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលបានអញ្ជើញទៅបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ បានលើកឡើងថា ការអវត្តមានគណបក្សមួយ គឺគណបក្សភ្លើងទាន ក្នុងការចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតលើកនេះ ពុំបានប៉ះពាល់ដល់ជម្រើសនៃការបោះឆ្នោតរបស់ពួកគេឡើយ។

ប្រជាពលរដ្ឋដែលបានចូលរួមបោះឆ្នោត បានលើកឡើងថា គណបក្សដែលពួកគេពេញចិត្ត ស្ថិតនៅក្នុងចំណោមគណបក្សទាំង១៨ ដែលបានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃនេះ ដែលធ្វើឲ្យពួកគេe)មានជម្រើសក្នុងការគាំទ្រដល់គណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត៕