(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនិងលោកស្រី បានអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលសាលាបឋមសិក្សាព្រែកប្រា ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ដោយឡែកលោក ថេង សុថុល អភិបាលខណ្ឌ៧មករា និងលោកស្រី ក៏អញ្ជើញទៅបោះឆ្នោតនៅមណ្ឌលសាលាបឋមសិក្សា វឌ្ឍនវិជ្ជា សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕