(ត្បូងឃ្មុំ)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោត លេខ ១២២៣ វិទ្យាល័យសម្តេចតេជោ ហ៊ុនសែនសួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
សូមជម្រាបថាៈ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។
ដោយឡែក ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង មានចំនួន538,979នាក់ ស្រី271,446នាក់។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានចំនួន489,958នាក់ ៕