(តាកែវ)៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ និងលោកស្រី នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្ដដា ឆ្នាំ២០២៣ បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅការិយាល័យវិទ្យាល័យ ជា ស៊ីម ដែលស្ថិតនៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ។

លោកស្រី ហែម បញ្ញា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ បានថ្លែងថា សម្រាប់ខេត្តតាកែវមានគណបក្សនយោបាយចំនួន១៤ បានចូលរួមប្រកួតប្រជែងដណ្ដើមអសន:សភាចំនួន៨។
នៅទូទាំងខេត្តមានការិយាល័យបោះឆ្នោតចំនួន១៥៩៥ ការិយាល័យ មានប្រជាពលរដ្ឋមានក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២២ ជាង៦០ម៉ឺននាក់ និងមានអ្នកអង្កេតមកពីអង្គការក្រៅរដ្ឋាភិបាលចំនួនជាង៥ពាន់នាក់ បានចូលរួមអង្កេតការបោះឆ្នោតនៅពេលនេះ៕