(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកស្រី ជា ខេង​ ស៊ុយសែម នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ នៅការិយាល័យលេខ០៦១៤ នៃមណ្ឌលសាលាបឋមសិក្សាក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាក្នុងភូមិសាស្ត្រ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ទូទាំងខេត្តពោធិ៍សាត់ មានគណបក្សនយោបាយចំនួន១១ ដែលត្រូវចូលរួមប្រគួតប្រជែង ក្នុងនោះអ្នកមានឈ្មោះបោះឆ្នោត ចំនួន៣០០,៣២៨នាក់, មានការិយាល័យបោះឆ្នោត ចំនួន៧៤៤ការិយាល័យ, អ្នកសង្កេតការណ៍ជាតិ មាន១៦ស្ថាប័ន ចំនួន១៤២៩នាក់ និងភ្នាក់ងារសង្កេតការណ៍ គណបក្សនយោបាយ មានចំនួន៣ គឺគណបក្សប្រជាជនកម្ពុជា, គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សខ្មែររួមរួមជាតិ៕