(ភ្នំពេញ)៖ លោក លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានទៅបោះឆ្នោតរួចហើយនៅមណ្ឌលសាលាបឋមសិក្សាកណ្តាលកោះអន្លង់ចិន ក្រុងតាខ្មៅ។
ដោយឡែកលោកស្រី គឹម សេដ្ឋានី និងគ្រួសារ បោះឆ្នោតនៅមណ្ឌលវិទ្យាល័យជាស៊ីម ជ្រោយចង្វារ រាជធានីភ្នំពេញ។
ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។
ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕