(ក្រចេះ)៖ លោក លន់ សុផាត សមាជិកគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ និងជាប្រធានក្រុមការងារចុះជួយចំនួន២ឃុំ គឺ ឃុំកោះខ្ញែរនិងឃុំសំបូរ ស្រុកសំបូរ បានថ្លែងទៅកាន់ក្រុមការងារជាង២០០នាក់ នៅរសៀលថ្ងៃសៅរ៍ទី៣០ ខែកក្កដា ឆ្នាំ២០១៦ ដោយបានស្នើប្រធាននិងអនុប្រធានក្រុមការងារចុះពង្រឹងបក្សឃុំទាំង២ ត្រូវរក្សាសមាជិក ចាស់ បង្កើនសមាជិកថ្មីពិសេស្រទាប់យុវវ័យ ដែលគ្រប់អាយុត្រូវបោះឆ្នោត និងខិតខំជំរុញ សមាជិកបក្សធ្វើអត្តសញ្ញាណប័ណ្ណ ឲ្យទាន់ពេលដើម្បីចូលរួមបោះ ឆ្នោតនៅពេលខាងមុខនេះ។
ថ្លែងបន្តនៅក្នុងសាលប្រជុំគណបក្សប្រជាជនខេត្តក្រចេះ ស្តីពីការប្រជុំផ្សព្វផ្សាយ ការកែសម្រួលរបស់គណៈកម្មាធិការត្រួតពិនិត្យបក្ស លោកលន់ សុផាត បានលើកឡើងទៀតថា ការប្រជុំនេះ គោលបំណងដើម្បីផ្សព្វផ្សាយដល់គ្រប់ថ្នាក់ដឹកនាំនិងសមាជិកបក្សបានយល់ឲ្យកាន់តែច្បាស់ថែមទៀត អំពីតួនាទី ភារកិច្ច សិទ្ឋិអំណាច រចនាសម្ពន្ឋ័ចាត់តាំង និងរបៀបរបបធ្វើការងាររបស់គណកម្មាធិ ការត្រួតពិនិត្យបក្ស។
លោកលន់ សុផាត ថ្លែងសង្កត់ធ្ងន់ដល់មន្រ្តី ខ.២៧ ដែលមានមូលដ្ឋានត្រូវចុះមូល ដ្ឋានឲ្យបានទៀងទាត់ ដើម្បីពង្រឹងកិច្ចការងារនយោបាយបក្ស និងត្រូវដោះស្រាយរាល់ បញ្ហាបន្ទាន់ដែល កើតមានចំបាច់ដល់សមាជិកបក្សមូលដ្ឋាន ធ្វើយ៉ាងណាឲ្យពួកគាតជឿ ជាក់មកលើគណបក្សប្រជាជន ដើម្បីចូលរួមប្រគួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ។
លោក លន់ សុផាត បានរំពឹងថា ក្រុមការងារបក្សដែលបានចូលរួមប្រជុំនៅ រសៀលនេះ និងខិតខំយកចិត្តទុកដាក់កិច្ចការងារបក្សតាមមូលដ្ឋាន អស់ពីកម្លាំងកាយចិត្ត ក្នុងស្មារតីយកចិត្តទុកដើម្បីត្រៀមពង្រឹងកិច្ចការងារបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោត៕