(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និង ភរិយាព្រមទាំងលោកឈឿន ប៊ុនណារ័ត្ន បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណសងរាស្រ្តនិតិកាលទី៧រួចហើយ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅវិទ្យាល័យសម្ដេចតេជោ ហ៊ុន ក្រុងក្រចេះ ស្ថិតក្នុងក្រុងក្រចេះ។
លោក អ៉ីវ សុផានី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តក្រចេះ បានឲ្យដឹថា ខេត្តក្រចេះ មានអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការចំនួន ២៣១,៨៣៧នាក់,ចំនួនការរិយាល័យបោះឆ្នោតសរុបមាន ៥៩៥ការិយាល័យបោះឆ្នោត។ ចំពោះគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសំរាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ មានចំនួន១១គណបក្សរួមមាន៖
១-គណបក្សខ្មែរតែមួយ
២-គណបក្សសញ្ជាតិកម្ពុជា
៣-គណបក្សខ្មែររួបរួមជាតិ
៤-គណបក្សកម្លាំងប្រជាធិបតេយ្យ
៥-គណបក្សកសិករ
៦-គណបក្សខ្មែរឈប់ក្រ
៧-គណបក្សហ្វ៊ិនស៊ិនប៉ិច
៨-គណបក្សធម្មាធិបតេយ្យ
៩-គណបក្សយុវជនកម្ពុជា
១០-គណបក្សជនជាតិដេីម្បីប្រជាធិបតេយ្យកម្ពុជា
១១-គណបក្សប្រជាជនកម្ពុជា៕
លោកបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ទាំង៥៩៥ការិយាល័យ បានចាប់ផ្ដើមរយះពេលជិត១ម៉ោងមកនេះ មិនទាន់មានបាតុភាពអ្វីកើតឡើងនោះទេ គឺដំណើរការល្អប្រសើរ តាមបច្ចេក និងបទបញ្ជារបស់ គ ជ ប។
ជាមួយគ្នានេះដែរគេសង្កេតឃើញ នៅតាមការិយាល័យរៀបចំការបោះឆ្នោតនិមួយៗ កំពុងតែមមាញឹកបំពេញការងាររបស់ខ្លួន ហើយប្រជាពលរដ្ឋកំពុងសម្រុកទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកោះករករប្រកបដោយទឹកមុខរីករាយ៕