(ភ្នំពេញ)៖ ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសង្ងាត់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោត បានចូលរួមតាមដាន សង្កេតមើលដំណើរការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមាន៖
- អ្នកសង្កេតការណ៍ជាតិ មានចំនួនសរុប ៨៩.៥៦២រូប ស្រ្តីចំនួន ៥២.៦៥២រូប មកពី ១៣៤សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសង្កេតការណ៍អន្តរជាតិ មានចំនួនសរុប ៥៨៦រូប ស្រ្តី ១៦៣រូប មកពី ៥២ស្ថាប័ន។
- ភ្ញៀវពិសេស មានចំនួនសរុប ១៨រូប ស្រ្តីចំនួន ៧រូប មកពី ១០ស្ថាប័ន។
(តារាងលម្អិត៖ http://www.nec.gov.kh/khmer/content/7207)
- អ្នកសារព័ត៌មានជាតិ មានចំនួនសរុប ១.២៨៩នាក់ ស្រ្តីចំនួន ១៨៥នាក់ មកពី ១២៧អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិ មានចំនួនសរុប ១៣៧នាក់ ស្រ្តីចំនួន ៣០នាក់ មកពី ៣៨អង្គភាព។
(តារាងលម្អិត៖ http://www.nec.gov.kh/khmer/content/7206)
អ្នកសង្កេតការណ៍បោះឆ្នោត មិនត្រូវផ្ដល់ការណែនាំ ការស្ដីបន្ទោសដល់មន្រ្តីបោះឆ្នោត និងមិនត្រូវរំខាន ឬជ្រៀតជ្រែកដល់ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ឬបំពានទៅលើបទប្បញ្ញត្តិទាំងឡាយនៃច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី រួមនឹងសេចក្ដីណែនាំរបស់ គ.ជ.ប ឡើយ។ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងពេលបំពេញភារកិច្ចរៀងៗខ្លួន៕