(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សូមថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានចូលរួមអបអរសាទរ ជូនចំពោះអ្នកឧកញ៉ា ក្នុងឱកាសដែលទើបតែត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។
សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ ក្នុងលោកតាមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន អ្នកឧកញ៉ា និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕