(ក្រចេះ)៖ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយមន្រ្តីបរិស្ថាន ដែនជំរកសត្វព្រៃសំបូរ បានចាប់ឃាត់រថយន្ត១គ្រឿងម៉ាក LEXUS RX-470 ១គ្រឿង ដឹកឈើគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីនៅវេលាម៉ោង១៖៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹង នភថ្ងៃទី២២ ខែកក្កដាថា រថយន្ត០១គ្រឿងម៉ាក LEXUS RX-470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0708 ដឹកឈើអារលេខ១ប្រភេទ សុក្រំចំនួន១៣ សន្លឹកស្មើនឹង ១ម ២៥០ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
បច្ចុប្បន្ន វត្ថុតាងខាងលើ បានយកមករក្សាទុកបណ្តោះអាសន្ននៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ដើម្បីចាត់ការតាមនិតិវិធីនៃច្បាប់ស្តីពីព្រៃឈើ៕