(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា សូមចូលរួមអបអរសាទ ជូនចំពោះឧកញ៉ា ឡាវ កាង ដែលទើបតែត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា «អ្នកឧកញ៉ា»។

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជាសក្ខីភាពឆ្លុះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយនិងចិត្ត ដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ា ឡាវ កាងក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ការប្រទាននេះពិតជាស័ក្តិសមនិងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ អ្នកឧកញ៉ា និងក្រុមគ្រួសារ។

ខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ ក្នុងលោកតាមជួយប្រោះព្រំប្រសិទ្ធពរជ័យជូន អ្នកឧកញ៉ា ឡាវ កាង និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕