(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិកគជបនិងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន អំពីអ្នកសង្កេតការអន្តរជាតិ ដែលមកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

កិច្ចសម្ភាសនេះ បានធ្វើឡើងបន្ទាប់ពី លោក ឌឹម សុវណ្ណារុំ បានបើកកិច្ចប្រជុំជាមួយនឹងអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីផ្ដល់ព័ត៌មាន អំពីការរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅក្នុងប្រទេសកម្ពុជា សណ្ឋាគារសុខារាជធានីភ្នំពេញនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃដែលបិទយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ។

លោក ឌឹម សុវណ្ណា រុំ, ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅឆ្នាំ២០២៣ នេះ គឺមានអ្នកសង្កេតការអន្តរជាតិចូលរួមច្រើនជាងលើកណាទាំងអស់ មានអ្នកសង្កេតការអន្តរជាតិប្រមាណជាង៤០០នាក់ មកពី៧០ប្រទេសនិងស្ថាប័ន ហើយមួយភាគធំគឺជាឥស្សរជនជាន់ខ្ពស់សំខាន់ៗមកពីប្រទេសផ្សេងៗ៕

សូមទស្សនាកិច្ចសម្ភាសជាមួយលោក ឌឹម សុវណ្ណារុំ ដូចតទៅ៖