(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ម៉ៅ ប៊ុនធឿន ជាទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ មានឋានៈស្មើរដ្ឋលេខាធិការ ដោយពុំយកប្រាក់បំណាច់មុខងារ។ នេះបើតាមព្រះរាជក្រឹត្យដែល Fresh News ទទួលបាននាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ។

ការចេញព្រះរាជក្រឹត្យខាងលើនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕