(ភ្នំពេញ)៖ លោក ចាប ឌីណា អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ តាមរយៈវីដេអូខ្លីមួយ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន មគ្គុទេសដឹកនាំប្រទេសកម្ពុជាឈានទៅរកភាពជោគជ័យ និងឈរជើងជាប់នៅលើឆាកអន្ដរជាតិ។
លោក ចាប ឌីណា បានអះអាងថា អ្វីដែលអន្ដរជាតិទទួលស្គាល់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែននោះ គឺការបញ្ចប់សង្គ្រាមដែលកើតឡើងរាប់ទស្សវត្ស និងសន្ដិភាព ពេញផ្ទៃប្រទេស ដែលនាំមកនូវការអភិវឌ្ឍ។
លោកបានបន្ថែមទៀតថា ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទទួលស្គាល់ថា សម្ដេចតេជោនាយករដ្ឋមន្ដ្រី ជាថ្នាក់ដឹកនាំឯកដែលនាំឲ្យកម្ពុជាមានស្ថេរភាពពិតប្រាកដ និងនាំកម្ពុជាឲ្យឆាកអន្ដរជាតិទទួលស្គាល់ តាមរយៈភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗជាបន្ដបន្ទាប់ ដូចជាការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។
សូមស្ដាប់ការលើកឡើងរបស់លោក ចាប ឌីណា៖