(កោះកុង)៖ លោក មីន រស្មី អុនប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង នារសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជិតឃុំជ្រោយស្វាយ ដង្ហែក្បូនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ៣០២៣ ដែលមានសមាជិក សមាជិកាចូលរួមចំនួន៥៣០នាក់។
លោក មីន រស្មី អុនប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ្រោយស្វាយ ស្រុកស្រែអំបិល បានលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត គឺដើម្បីរកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងរក្សាសន្តិភាព និងគាំទ្រសម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីសន្តិភាព និងអភិវឌ្ឍបន្តទៀត។
លោកបានបន្តថា រៀបចំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រឹត្តថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣
មានលេខរៀងទី១៨ ដែលមានស្លាកសញ្ញារូបទេវតាបាចផ្កា ជាសញ្ញាសម្គាល់លើសន្លឹកឆ្នោត ដោយយកភ្ជាប់ជាមួយខ្លននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯ.អ។ ដើម្បីសន្តិភាពសេរីភាព ការអភិវឌ្ឍ សូមប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានតែគបក្សប្រជាជនកម្ពុជាតែ១គត់ ដែលប្រជាពលរដ្ឋទាំងអស់គ្នាមានភាពកក់ក្តៅ និងជឿជាក់ជានិច្ច៕