(កោះកុង)៖ លោក កើត ណាវុធ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំតានូន ស្រុកបទុមសាគរ ខេត្តកោះកុង នៅរសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដង្ហែក្បូនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកាចូលរួមចំនួន៥៦៧នាក់។

លោក កើត ណាវុធ បានលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត គឺដើម្បីរកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងរក្សាសន្តិភាព និងគាំទ្រសម្តេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីសន្តិភាព និងអភិវឌ្ឍបន្តទៀត។

លោកបានបន្តថា ការរៀបចំដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣
មានលេខរៀងទី១៨ ដែលមានស្លាកសញ្ញារូបទេវតាបាចផ្កាជាសញ្ញាសម្គាល់លើសន្លឹកឆ្នោត ដោយយកភ្ជាប់ជាមួយខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ឯ.អ ដើម្បីសន្តិភាពសេរីភាពការអភិវឌ្ឍឲ្យមានរីកចម្រើនទៅថ្ងៃអនាគត សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានតែគបក្សប្រជាជនកម្ពុជាតែ១គត់ដែលយើងទាំងអស់គ្នាមានភាពកក់ក្តៅនិងជឿជាក់ជានិច្ច៕