(ភ្នំពេញ)៖ លោក សុក​ ផេង​ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចូលរួមដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក​ ហ៊ុន​ ម៉ានិត​ ប្រធានក្រុមការងារគណបក្សចុះជួយស្រុកស្ទឹងត្រង់​ និងស្រុកចំការលើ​ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ស្រុកចំការលេី។

សមាសភាពអ្នកចូលរួមមិទ្ទិញមកពីឃុំល្វាលេី មានចំនួនសរុប​ ៧៦២នាក់​ ស្រី២៩៤​ រថយន្ត ៣៨គ្រឿង គោយន្ត​ ១០គ្រឿង ម៉ូតូចំនួន១៩៤គ្រឿង​ ម៉ូតូកង់បី០២គ្រឿង ដាក់ឧឃោសនសព្ទ។

ក្រោយពីលោក ហ៊ុន​ ម៉ានិត​ ប្រកាសបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតរួចមក​ ក្បួនដង្ហែយុទ្ធនាការបិទបញ្ចប់បានបំបែកគ្នាទៅតាមឃុំនីមួយៗ ដេីម្បីឃោសនាបញ្ចប់ដោយមានការទទួលស្វាគមន៍ពីសំណាក់សមាជិក​ សមាជិកាគណបក្ស​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ និងប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ។

លោក​ កេត​ កែវអមតៈ​ សមាជិកក្រុមការងារគណបក្សចុះជួយឃុំល្វាលេី បានមានប្រសាសន៍ថា​ ក្រោយពីក្បួនដង្ហែយុទ្ធនាការក្នុងភូមិសាស្ត្រឃុំរួចមក​ ក្រុមការងារ​ និងប្រជាពលរដ្ឋនៅតាមដងផ្លូវក៏បានរង់ចាំស្វាគមន៍ក្បួនដង្ហែឆ្លងកាត់របស់​លោក​ ហ៊ុន​ ម៉ានិត​ ដោយមានការស្រែកជ័យឃោសស្វាគមន៍ក្នុងបរិយាកាសរំភេីបរីករាយក្រៃលែង៕