(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១០ករណី ក្នុងនោះ ករណីប្រើប្រាស់៥ករណី, ជួញដូរ៣ករណី និងដឹកជញ្ជូនរក្សាទុក២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣០នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៤,១០៧ករណី ឃាត់មនុស្ស៩,៨៨២នាក់ (ស្រី៦៣០នាក់)៕