(បាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធានក្រុមការងារ គណបក្សប្រជាជនចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារ គណបក្សប្រជាជន ចុះជួយឃុំ អន្លង់វិល ឃុំរកា និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងក្រុមការងារ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ បានយកអំណោយដែលជាមូលនិធិរបស់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយខេត្តបាត់ដំបង ដល់តាមផ្ទះប្រជាពលរដ្ឋ ដែលក្នុងគ្រួសារមានសមាជិកសម្រាលកូន និងគ្រួសារដែលមានសមាជិកស្លាប់ ស្ថិតនៅក្នុងឃុំ អន្លង់វិល ចំនួន៧០គ្រួសារ និងសម្ភារៈ មួយចំនួនផេ្សងទៀតអស់ថវិកាសរុបចំនួន ១៨,១០០,០០០រៀល ។
នាក្នុងឱកាសនោះលោកឧត្តមសេនីយ៍ បានសំណេះសំណាលសួរសុខទុក្ខជាមួយ បងប្អូនប្រជាពល រដ្ឋរស់នៅក្នុងឃុំអន្លង់វិល និងបានផ្តាំផ្ញើរការសួរសុខទុកពីសំណាក់សម្តេចក្រឡាហោម ស ខេ និងលោក ជំទាវ ហើយជានិច្ចជាការ សម្តេចក្រឡាហោម និងលោកជំទាវ តែងតែយកចិត្តទុកដាក់ គិតគូដល់សុខ ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប៕