(បាត់ដំបង)៖ លោក លាវ ស្រេង គណៈពង្រឹងភូមិចកតូច ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានចុះជួបសំណេះសំណាលជាមួយពលរដ្ឋនៅតាមមូលដ្ឋាន និងបានអំពាវនាវប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោត និងបោះជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដែលមានលេខរៀងទី១៨។
នាឱកាសជួបសំណេះសំណាលប្រកបដោយភាពស្ធិទ្ធស្នាលនោះ លោកព្រះរាជអាជ្ញា ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ជាមុន និងទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងសូមបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសជាតិប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាក។
លោកក៏បានអំពាវនាវឱ្យអាជីវករបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងស្ថិតនៅលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តដឹកនាំមាតុភូមិកម្ពុជា ក្នុងសុខសន្តិភាព កាន់តែរីកចម្រើនរុងរឿងទៅមុខរៀងរហូត និងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។
អាជីវករ រួមទាំងប្រជាពលរដ្ឋដែលបានជួបនាឱកាសនោះ ក៏បានបង្ហាញការស្វាគមន៍ ជាមួយនឹងស្នាមញញឹមប្រកបដោយភាពស្និទ្ធស្នាល និងបានប្តេជ្ញាចិត្តទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត៕