(សៀមរាប)៖ លោក សៀក សុជាតិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងក្រុមការងារចុះជួយឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានគូសបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការ អភិវឌ្ឍ, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ និង បូរណភាពទឹកដីដ៏ពេញលេញ, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង, គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត គឺប្រជាជនកម្ពុជាជាអ្នកឈ្នះ។
ការគូសបញ្ជាក់បែបនេះ របស់លោក សៀក សុជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានចុះជួបសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំឫស្សីលក ជាង៧០០នាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២២៣។
លោក សៀក សុជាតិ បានបន្តថា បងប្អូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាទីគោរព និងជាទីស្រឡាញ់៖ ថ្ងៃអាទិត្យ ២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលជាព្រឹត្តិការណ៏ដ៏មានអត្ថនយ័សំខាន់បំផុតសំរាប់ជាតិយើង។ គណបក្សប្រជាជនកម្ពុជាបានសម្រេចជាឯកច្ឆន្ទ គាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧ ខាងមុខនេះ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខ ភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
លោក សៀក សុជាតិ បានគូសបញ្ជាក់ថា៖ «សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាជាទីស្រឡាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្ត សម្តេចតេជោ ហ៊ុន សែន សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានតម្លៃស្មើនឹងបោះឆ្នោតជូនខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺយើងទទួលបានសុខសន្តិភាព ការឯកភាពជាតិពេញលេញ ការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះរួមមានហេដ្ឋារចនាសម្ពន័្ធនានា ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យគ្រប់គ្រាន់»។
ជាមួយគ្នានេះដែរ លោក សៀក សុជាតិ បានបន្តថា នៅក្នុងខេត្តសៀមរាប ដែលពីដើមស្ងប់ស្ងាត់អីលូវបានប្រែក្លាយទៅជាខេត្តមួយដែលចាត់ទុកថាមាន ការប្រែប្រួលយ៉ាងខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ និងសិទ្ធរបស់ប្រជាពលរដ្ឋ ដោយមានមេដឹកនាំនោះ គឺសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ដែលលោកបានក្លាយទៅជាជនបង្គោល និងបង្អែកដ៏សំខាន់នៅក្នុងខេត្តសៀមរាប ដែលជាវិរៈបុរសក៏សាងស្ថាបនាផ្លូវ៣៨ខ្សែ ដែលជាប្រវត្តសាស្រ្តពុំធ្លាប់មានពីមុនមក និងប្រលាន្តយន្តហោះអន្តរជាតិធំជាងគេ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ចមានការរីកចម្រើនច្រើនជាងមុនធ្វេរដង ជាពិសេសបងប្អូនដែលរស់នៅខេត្តសៀមរាប មានជីភាពកាន់តែប្រសើរ និងការអភិវឌ្ឍកាន់តែរីកចំរើនខ្លាំងក្លាថែមមួយកម្រិតទៀត។
លោកក៏សូមអំពាវនាវចំពោះជនរួមជាតិ ក៏ដូចជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សូមសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំឫស្សីលក នាំគ្នាទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត។
លោក សៀក សុជាតិ បានគូសបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការ អភិវឌ្ឍ, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីឯករាជ្យជាតិ អធិបតេយ្យជាតិ និង បូរណភាពទឹកដីដ៏ពេញលេញ, បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង, គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត គឺប្រជាជនកម្ពុជា ជាអ្នកឈ្នះ ជយោ! គណបក្សបជាជនកម្ពុជាដ៏រុងរឿង៕