(កោះកុង)៖ លោក មាស ប៊ុនឡី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន១,២៨០នាក់ បិទយុទ្ធនាការដង្ហែក្បួនឃោសនាស្វែងរកសំឡេងឆ្នោត នៅឃុំអណ្តូងទឹក ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ថ្លែងក្នុងឱកាសនោះ លោក មាស ប៊ុនឡី បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកបូទុមសាគរទាំងមូលផងដែរ។
លោកបានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់ សូមគៀរគរសាច់ញាតិឲ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឲ្យបានគ្រប់ៗគ្នា ហើយបោះជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីបន្តបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងឱកាសចុះឃោសនាបិទបញ្ចប់ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នៅឃុំទាំងពីរនេះ បានប្រើប្រាស់រថយន្ត១២៨គ្រឿង និងម៉ូតូជាច្រើនគ្រឿង មេក្រូ បានជួបជុំគ្នានៅនៅស្នាក់ការគណបក្សឃុំទាំងពីរ គឺឃុំអណ្ដូងទឹកនិងឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង៕