(រតនគិរី)៖ លោក លន់ សុភាព សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូរយ៉ាដាវ, លោក ហេង ប៊ុន្នី ប្រធានគណៈកម្មាធិការបក្សស្រុកអូរយ៉ាដាវព្រមទាំងក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកអូរយ៉ាដាវ បានដឹកនាំសមាជិក សមាជិកាគណបក្សចំនួន១,៩២៨នាក់ មធ្យោបាយរថយន្ត៨៧គ្រឿង និងម៉ូតូ៥០២គ្រឿង ដង្ហែរក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
លោក លន់ សុភាព បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានឃុំ ភូមិ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ដែលបានយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតប្រចាំថ្ងៃនៅតាមភូមិនីមួយៗ ក្នុងរយៈពេល២០ថ្ងៃកន្លងម។
លោកបានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ដែលមានឈ្ មោះក្នុងបញ្ជីបោះឆ្នោតសូមមេត្តាអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
លោកអះអាងថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលនាំមកនូវសន្តិភាពថែរក្សា បានសន្តិភាព និងការឯកភាពជាតិពេញលេញជូនប្រជាជនកម្ពុជា ព្រមទាំងបាននិងកំពុងដំណើរការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យបន្តទៅទៀត៕