(កំពង់ធំ)៖ លោក ស៊ុំ សន្និសិទ្ធ នៅទី២១ ខែកក្កដា ឆ្នាំ២០២៣ ប្រធានក្រុមការងាចុះជួយស្រុកសន្ទុក និងលោកស្រីបណ្ឌិត ជា សិរី អនុប្រធានទី១ បានអញ្ជើញចូលរួមដឹកនាំសមាជិក សមាជិកាណបក្សដង្ហែបិទយុទ្ធនាការ ឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។

លោក ឡង គីសឹង ប្រធានគណៈកម្មាធិការគណបក្សស្រុកសន្ទុកបានឲ្យដឹងថា ក្នុងពិធីដង្ហែរក្បួនបិតយុទ្ធនាការឃោសនា នេះមានសមាជិកសមាជិការណបក្សចំនួន៤០៥៥ នាក់បានចូលរួម និងមានមធ្យោបាយជារថយន្តចំនួន៣៧០គ្រឿង ម៉ូតូចំនួន១២២៤ គ្រឿង រ៉ឺម៉កចំនួន១៦គ្រឿង និងផាសអាប់ចំនួន៨គ្រឿង សម្រាប់ការដង្ហែក្បួនបិតយុទ្ធនាការឃោសនា។

តាមរយៈការក្បួនដង្ហែបិទពិធីយុទ្ធនា ការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារ ចុះមូលដ្ឋានស្រុកសន្ទុក បានគោរពស្នើសូមដល់លោកតា លោកយាយ អ៊ុំ ពូ មីង និងប្រជាជនដែលមានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាប្រជាជនល្អ និងជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិនោះគណបក្សប្រជា ជនកម្ពុជាដែលមានលេខរៀងទី១៨  ដែលមានសញ្ញាទេវតាបាចផ្កា៕