(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែង និងលោកស្រី អ៊ូ សិទ្ធិរី នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ។

សកម្មជន ប្រជាពលរដ្ឋរាប់ពាន់នាក់ បានចូលរួមហែក្បួនបិទយុទ្ធនាការយ៉ាងផុលផុសប្រកបដោយជំនឿជឿជាក់យ៉ាងមុតមាំ លើគណបក្សប្រជាជនកម្ពុជា និងសង្ឃឹមយ៉ាងមុតមាំលើជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតក្នុងអាណត្តិទី៧នេះ៕