(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សូ ស៊ីនួន ប្រធានក្រុមការងារថ្នាក់កណ្ដាល និងភរិយា បានរៀបចំកិច្ចសំណេះសំណាល និងហែរក្បួនបិទយុទ្ធនាការឃោសនាស្វែងរកសំឡេង ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង។
ពិធីនេះក៏មានវត្តមានចូលរួមពីលោក ប៉ែន សំបូរ លោក សុខ សន អនុប្រធានក្រុមការងារថ្នាក់កណ្ដាល និងភរិយា លោក សោម ភិរុណ ក្រុមការងារថ្នាក់ខេត្ត និងភរិយា ព្រមទាំងមានការចូលរួមពីសំណាក់អស់លោក លោកស្រី ក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាសរុបចំនួន ៥២៥នាក់ ក្នុងនោះស្រី ៣៨៥ នាក់ ក្នុងភូមិសាស្ត្រឃុំទាំងមូល ដោយបានចាប់ផ្ដើមដំណើរការពីម៉ោង៧:៣០នាទីព្រឹក រហូតដល់ម៉ោង ១១:៣០ នាទី។
ក្រោយពីបញ្ចប់ការហែក្បួននេះ សមាជិកសមាជិកាទាំងអស់ បានត្រឡប់មកជួបជុំគ្នានៅក្នុងបរិវេណទីស្នាក់ការគណបក្សឃុំឆ្នុកទ្រូ ពិសាបាយសាមគ្គីប្រកបដោយស្មារតី រីករាយ កក់ក្តៅនិងស្និទ្ធស្នាលក្រៃលែង។
ព្រមជាមួយនោះ សមាជិកសមាជិកាទាំងអស់នឹងនាំគ្នាទៅបោះឆ្នោតនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នានាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៣រសៀល ពុំឲ្យខកខានឡើយ៕