(តាកែវ)៖ សមាជិកគណបក្សប្រជាជនកម្ពុជាឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ បានសម្ដែងការពេញចិត្តក្រោមការដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជា និងប្ដេជ្ញាបន្តបោះឆ្នោតគាំទ្រគណបក្សមួយនេះ ឲ្យឈ្នះបន្តទៀត ដើម្បីរក្សាបាននូវសុខសន្ដិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍជូនប្រទេសជាតិ។
លោក ស តារា សមាជិកបក្សឃុំជ័យជោគ បានធ្វើការប្ដេជ្ញារួមគ្នា បោះឆ្នោតគាំទ្រគណបក្សប្រជាជនឲ្យឈ្នះភ្លូកទឹកភ្លូកដីជាបន្តទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ដោយសម្តេចបានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវសុខសន្ដិភាព និងការអភិវឌ្ឍជូនប្រទេស និងប្រជាជនដូចសព្វថ្ងៃនេះ ហើយនៅថ្ងៃទី២៣ ខែកក្កដានេះ ពួកខ្ញុំនឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ លើសន្លឹកឆ្នោត។
លោក អ៊ុក សំនៀង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជ័យជោគ បានប្រាប់សមាជិក សមាជិកាថា គណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់ ដែលនៅរួមសុខរួមទុក្ខ នៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ក្រោមការដឹកនាំពីប្រមុខថ្នាក់ដឹកនាំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាព នឹងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យពីមួយអាណត្តិទៅមួយអាណត្តិ។
លោក អ៊ុក សំនៀង បានថ្លែងបន្តថា ដើម្បីតបស្នងដល់គណបក្ស គប្បីសមាជិក និងប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ឲ្យបានគ្រប់ៗគ្នា កុំជឿតាមការញុះញង់របស់ក្រុមអគិមួយចំនួន ដែលមានចេតនា បំផ្លាញប្រជាធិបតេយ្យបោះឆ្នោតនៅកម្ពុជា យើងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដូចបោះឆ្នោតឲ្យខ្លួនឯង ដើម្បីបន្តអភិវឌ្ឍមូលដ្ឋានមានការរីកចម្រើនជាបន្តទៀតផងដែរ៕