(ភ្នំពេញ)៖ នៅវេលាម៉ោង៦៖០០នាទីល្ងាចថ្ងៃសៅរ៍ ទី៣០ ខែកក្កដានេះ នៅសណ្ឋាគារសុខាភ្នំពេញ នឹងមានពិធីប្រកាសប្រគល់ពានរង្វាន់ដល់សហគ្រិនឆ្នើម៤រូប ក្នុងចំណោម ទាំង១២រូប ដែលត្រូវជ្រើសរើសតាមរយៈ៖
១. ការបំពេញបែបបទតាមលក្ខខណ្ឌ ដែលបានកំណត់
២. ការធ្វើបទបង្ហាញដោយផ្ទាល់ ជាមួយនឹងគណៈកម្មការរវាយតម្លៃឯករាជ្យ
៣. ការប្រកួតប្រជែងស្វែងរកអ្នកគាំទ្រ របស់សហគ្រិនឆ្នើមទាំង១២រូប តាមរយៈការ Like និង Share រូបរបស់ខ្លួន ក្នុងទំព័រ Facebook របស់ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៦ បានបញ្ចប់រួចហើយ។
Fresh News TV នឹងផ្សាយបន្តផ្ទាល់កម្មវិធីប្រគល់ពានរង្វាន់ដល់សហគ្រិននៅល្ងាចថ្ងៃនេះ ។
វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ សហគ្រិនឆ្នើមវ័យក្មេង នឹងជម្រុះយកតែម្ចាស់ជយលាភីតែ៤នាក់ប៉ុណ្ណោះ គឺពានរង្វាន់សហគ្រិនឆ្នើមប្រចាំឆ្នាំ២០១៦ សហគ្រិនឆ្នើមផ្នែកសង្គម សហគ្រិនឆ្នើមស្ត្រី និងសហគ្រិនវៃឆ្លាតផ្នែកបច្ចេកវិទ្យា។
សម្រាប់ព័ត៌មានបន្ថែមទូរស័ព្ទ៖ 069 74 0000 / 086 84 00000, (ទីតាំង Grand Ballroom 1, Sokha Hotel)៕