(រតនគីរី)៖ លោក ប៉ែន វិបុល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី និងទទួលបន្ទុកអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបរកែវ អញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាឃោសនារកសំឡេងឆ្នោត ដោយមានការចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកបរកែវ លោក ផាត បូណេ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកបរកែវលោក ម៉ា វិចិត្រ ប្រធានក្រុមការងារខេត្តចុះ ជួយស្រុកបរកែវ លោក កង សារឿន ប្រធានគណៈកម្មាធិការបក្សស្រុកបរកែវ សមាជិកគណៈកម្មាធិការបក្សស្រុក ក្រុមការងារចុះជួយសឃុំទាំង៦ ក្នុងស្រុកបរកែវ និងមានសមាជិក សមាជិកាចូលរួមចំនួន១,២៨៧នាក់(ស្រី៤២៥នាក់)។
នៅក្នុងឱកាសចុះឃោសនារកសំឡេងឆ្នោតលោក ប៉ែន វិបុល បានថ្លែងអំពាវនាវសមាជិក សមាជិការបស់គណបក្សប្រជាជនទាំងអស់ សុទ្ធតែបានប្រកាស អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕