(កំពង់ចាម)៖ នៅព្រឹកថ្ទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅគណៈកម្មាធិការមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានរៀបចំពិធីបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៣ ខាងមុខនេះ។
នៅឃុំទួលសំបួរ ដឹកនាំដង្ហែក្បូនឃោសនាការ ដោយលោក ហេង វុទ្ធី សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មការ (ខ២៧) និងសហការី។
ក្នុងក៏មានដោយមានចូលរួមពីក្រុមការងារ និងប្រជាពលរដ្ឋចំនួន៧២០នាក់ ស្រី៣១០នាក់ រថយន្ដចំនួន៥៤គ្រឿង ម៉ូតូចំនួន២៧០គ្រឿង មេក្រូជាច្រើនគ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
នៅឃុំអារក្សត្នោត ដឹកនាំដង្ហែក្បួនដោយ លោក ច្រឹង គឹមស្រ៊ាន សមាជិកព្រឹទ្ធសភា និងមានការអញ្ចេីញចូលរួមពីក្រុមការងារ និងប្រជាពលរដ្ឋចូលរួមចំនួន១,៣៤៥នាក់ ស្រី៤២៥នាក់ រថយន្ដចំនួន១០៥គ្រឿង ម៉ូតូចំនួន៦៤១គ្រឿង។
ក្នុងពិធីដង្ហែក្បួន បិទយុទ្ធនាការឃោសនាការបោះឆ្នោតនេះដែរ ក៏មានរៀបចំកម្មវិធី រាំលេងកម្សាន្ដ ដេីម្បីអបអរសាទរចំពោះដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នីតិកាលទី៧ ដោយទទួលបានការចូលរួមគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រេីនសន្ធឹកសន្ធាប់ក្នុងមូលដ្ឋានផងដែរ៕